ឱព្រះអម្ចាស់យេស៊ូវជាទីស្រឡាញ់,
សូមយាងចូលក្នុងចិត្តរបស់ខ្ញុំ។
សូមអត់ទោសបាបរបស់ខ្ញុំ។
សូមលាង និងសម្អាតខ្ញុំ។
សូមរំដោះខ្ញុំឲ្យមានសេរីភាព។
ព្រះយេស៊ូវអើយ សូមអរព្រះគុណដែលទ្រង់បានសុគតសម្រាប់ខ្ញុំ។
ខ្ញុំជឿថាទ្រង់បានរស់ឡើងវិញពីស្លាប់។
ហើយទ្រង់នឹងយាងត្រឡប់មកវិញសម្រាប់ខ្ញុំ។
សូមបំពេញខ្ញុំដោយព្រះវិញ្ញាណបរិសុទ្ធ។
សូមប្រទានឲ្យខ្ញុំមានចិត្តឆេះឆួលចំពោះអ្នកដែលវង្វេងបាត់។
មានការស្រេកឃ្លានចំពោះការរបស់ព្រះ។
និងមានភាពក្លាហានបរិសុទ្ធក្នុងការប្រកាសដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ។
ខ្ញុំបានសង្គ្រោះហើយ!
ខ្ញុំបានកើតជាថ្មីហើយ!
ខ្ញុំបានទទួលការអត់ទោសហើយ!
ហើយខ្ញុំកំពុងធ្វើដំណើរទៅស្ថានសួគ៌។
ពីព្រោះខ្ញុំមានព្រះយេស៊ូវនៅក្នុងចិត្ត។
